គោលការណ៍ឯកជនភាព

ឈរលើសិទ្ធិបុគ្គលរបស់ប្រជាពលរដ្ឋដែលត្រូវបានការពារដោយច្បាប់ និងក្នុងនាមអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុតាមប្រព័ន្ធបច្ចេកវិទ្យា យើងខ្ញុំត្រូវរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកជាការសម្ងាត់បំផុត។ ព័ត៌មានផ្ទាល់ខ្លួន គឺ​ បណ្តុំទិន្នន័យអំពីលោកអ្នក។

គោលការណ៍ឯកជនភាព ពន្យល់ណែនាំពីរបៀបដែលព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ត្រូវបានប្រើប្រាស់ និងរក្សាសុវត្ថិភាព។ សូមមេត្តាអានគោលការណ៍ឯកជនភាពនេះដោយយកចិត្តទុកដាក់។ តាមរយៈការប្រើប្រាស់សេវាកម្ម និងការចូលទៅកាន់គេហទំព័ររបស់យើងខ្ញុំ លោកអ្នកទទួលយក ទទួលស្គាល់ និងយល់ព្រមទៅនឹងលក្ខខណ្ខនានាដែលមានចែងនៅក្នុងគោលការណ៍ឯកជនភាពនេះ។ កាស២៤ សេវីស ត្រូវការប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកដូចខាងក្រោម៖

- ព័ត៌មានបច្ចេកទេស(អាស័យដ្ឋាន protocol នៃប្រព័ន្ធអ៊ិនធីណែត ព័ត៌មានស្ដីពីកូដសម្រាប់ចូលប្រើប្រាស់ប្រព័ន្ធ browser-ល-) និងព័ត៌មានអំពីការចេញចូលប្រព័ន្ធរបស់លោកអ្នក(តាមរយ:ការប្រើប្រាស់ cookies  ដែលត្រូវបានតម្លើង និងរក្សាទុកសម្រាប់គោលបំណងកត់ត្រាសកម្មភាព និងប្រតិបត្តិការលើប្រព័ន្ធ)។
- ព័ត៌មានផ្ទាល់ខ្លួនដែលលោកអ្នកបានបំពេញពាក្យស្នើកម្ចី ឬប្រតិបត្តិសកម្មភាពនានានៅលើគេហទំព័រ ​www.Cash24service.com ឬតាមការសន្ទនាឆ្លើយឆ្លងជាមួយយើងខ្ញុំ តាមរយ:ការហៅទូរស័ព្ទ ឬសារអេឡិចត្រូនិកឬតាមអនឡាញ ឬតាមមធ្យោបាយផ្សេងៗទៀត។ ព័ត៌មានដែលលោកអ្នកផ្ដល់ជូនមកយើងខ្ញុំ រួមមានអាទិឈ្មោះ អាស័យដ្ឋាន ថ្ងៃ ខែ ឆ្នាំ កំណើត ទីកន្លែងកំណើត មុខរបរ ព័ត៌មានទាក់ទងនិងចំណូល សារអេឡិចត្រូនិច លេខទូរស័ព្ទ ម៉ាក/ម៉ូដែលទូរស័ព្ទ លេខកូដសម្គាល់ទូរស័ព្ទ​  ព័ត៌មានហិរញ្ញវត្ថុ លេខកាតឥណពន្ធ/ឥណទាន គណនីធនាគារ ជីវប្រវត្តិ រូបថត និងព័ត៌មានផ្ទាល់ខ្លួនផ្សេងៗទៀត បុគ្គលដែលអាចបញ្ជាក់ពីព័ត៌មានផ្ទាល់ខ្លួន និងការងារនិងព័ត៌មានបន្ថែមផ្សេងៗទៀតដែលត្រូវបានស្នើសុំ ឬប្រមូលពីលោកអ្នកក្នុងករណីដាក់ពាក្យស្នើកម្ចី។
- ព័ត៌មានដែល​ទទួលបានពីប្រភពផ្សេងៗទៀតរួមមានជាអាទិដៃគូ ឬបណ្ដាញអាជីវកម្ម ធនាគារ ភ្នាក់ងាររាយការណ៍ព័ត៌មានឥណទាន ភ្នាក់ងារផ្ដល់សេវាកម្ចីផ្សេងៗ ឬប្រភពពីភាគីទីបីដែលអនុញ្ញាតដោយច្បាប់ និងបទបញ្ញាតិទាំងក្នុងនិងក្រៅប្រទេស។

ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកត្រូវបានប្រើប្រាស់ដូចខាងក្រោម៖
- ដើម្បីជូនដំណឹងដល់លោកអ្នក ពីផលិតផល និងសេវាកម្ចីផ្សេងៗទៀតដែលអាចជាប្រយោជន៍ចំពោះលោកអ្នក។
- ដើម្បីអនុញ្ញាតឲ្យលោកអ្នកប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំបានរួមមានជាអាទិ ការដាក់ និងដំណើរការអនុម័តពាក្យស្នើកម្ចី ការទំនាក់ទំនងជាមួយនឹងលោកអ្នកតាមរយ:ការហៅទូរស័ព្ទ និងសារអេឡិចត្រូនិកបញ្ជាក់ពីលទ្ធផលនៃការអនុម័តកម្ចី និងការសម្របសម្រួលចំពោះការអនុវត្តកិច្ចព្រមព្រៀងដែលបានចុះរវាងលោកអ្នកនិងយើងខ្ញុំ/ភាគីផ្ដល់កម្ចី។
- ដើម្បីជួយសម្របសម្រួលក្នុងការរៀបចំចាត់ចែងជាមួយនិងអង្គការស្ថាប័នផ្សេងៗ(ដូចជា ដៃគូអាជីវកម្ម)ទាក់ទងទៅនិងយុទ្ធនាការផ្សព្វផ្សាយ និងការផ្ដល់ផលិតផល និងសេវាកម្មណាមួយ។
- ដើម្បីអនុលោមទៅតាមច្បាប់ និងបទបញ្ញាតិផ្សេងៗដែលពាក់ព័ន្ធ។        
- ការចែកចាយព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក

យើងអាចចែកចាយព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកទៅកាន់៖
- ភាគីពាក់ព័ន្ធណា​នៃកិច្ចសន្យា ​ដែលផ្ដល់សេវារដ្ឋាបាល សេវាទូរគមនាគមន៍ សេវាទូទាត់ សេវាគ្រប់គ្រងសវនកម្ម ឬសេវាកម្មផ្សេងៗដល់យើងខ្ញុំ។
- ភាគីផ្ដល់កម្ចី និងភ្នាក់ងារផ្ដល់ឥណទានដទៃទៀត ដើម្បីវិភាគវាយតម្លៃលើពាក្យស្នើសុំកម្ចីរបស់លោក-លោកស្រី។
- ការរិយាល័យរាយការណ៍ព័ត៌មានឥណទាន ភ្នាក់ងារផ្ដល់សេវាឥណទាន ឬប្រមូលបំណុល។
- ដៃគូសមាជិកក្រុមប្រឹក្សាភិបាល គណ:កម្មាធិការនាយក មន្ត្រី បុគ្គលិក និងអ្នកផ្ដល់សេវាប្រឹក្សារួមមានជាអាទិ សវនករ អ្នកផ្ដល់សេវាប្រឹក្សាយោបល់លើផ្នែកច្បាប់និង/ឬអ្នកផ្ដល់សេវាប្រឹក្សាយោបល់ផ្សេងៗទៀត។
ភ្នាក់ងារអនុវត្តច្បាប់ អាជ្ញាធរបង្ការបទល្មើស និងអាជ្ញាធរពន្ធដារ។
- បុគ្គលទាំងឡាយណាដែលស្ថិតនៅក្រោមដីការរបស់តុលាការ។
- ការបដិសេធលើការធានាអះអាង និងការកំណត់លើការទទួលខុសត្រូវ
ព័ត៌មានដែលផ្ដល់ជូននៅលើគេហទំព័រនេះត្រូវបានជឿជាក់ថាត្រឹមត្រូវនៅខណៈដែលព័ត៌មាននោះត្រូវបានដាក់បញ្ចូល។ យើងខ្ញុំមិនធានាអះអាងបញ្ចាក់លើភាពគ្រប់គ្រាន់ភាពពិតប្រាកដ ភាពគ្រប់ជ្រុងជ្រោយ និងភាពត្រឹមត្រូវទាក់ទងនឹងព័ត៌មាន ដែលមាននៅលើគេហទំព័រនោះឡើយ។ យោងតាមហេតុផលនេះយើងខ្ញុំមិនទទួលខុសត្រូវចំពោះផលវិបាកណាមួយដែលពាក់ព័ន្ធនោះទេ។