សំណួរនិងចម្លើយ

A1.យើងខ្ញុំជា Cash24Service ត្រូវបានបង្កើតឡើងដោយកូនខ្មែរ ដោយផ្តើមអភិវឌ្ឍបច្ចេកវិជ្ជាហិរញ្ញវត្ថុសម្រាប់បំពេញតម្រូវការសាច់ប្រាក់បន្ទាន់ប្រើប្រាស់ផ្ទាល់ខ្លួនដល់ប្រជាពលរដ្ឋកម្ពុជាជាពិសេសអ្នកនៅបណ្តាខេត្តឆ្ងាយៗពីរាជធានីភ្នំពេញតាមប្រព័ន្ធអ៊ីនធឺណិត។ យើងខ្ញុំផ្ដល់សាច់ប្រាក់តាមរយៈប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុប្រកបដោយភាពបត់បែនស្របតាមស្ថានភាពរបស់លោកអ្នក ​
ក្នុងបំណងបន្ថែមគុណតម្លៃនិងធានានូវតម្លាភាព ងាយមិនស្មុគស្មាញព្រមទាំងលឿនរហ័សទៀតផង។

A2. ជាប្រជាពលរដ្ឋកម្ពុជាៈ កំពុងរស់នៅក្នុងប្រទេសកម្ពុជាជាបុគ្គលិកៈ លោកអ្នកត្រូវមានការងារមួយច្បាស់លាស់ដែលកំពុងបំរើការងារនៅតាមស្ថាប័នរដ្ឋ, ក្រុមហ៊ុនឯកជននិងអង្គការក្រៅរដ្ឋាភិបាលដែលមានប្រាក់បៀវត្សទៀងទាត់។

A3 រូបមន្តសាមញ្ញសម្រាប់គណនាកម្ចីដែលបានបង្ហាញ​​ និងគណនាកម្រៃសរុបជាមួយប្រាក់ដើមបានខ្ចី ទៅតាមទំហំ និងរយ: ពេលដែលលោកអ្នកបានចង់ប្រើប្រាស់។ ទិន្នន័យទាំងអស់នេះអំពីកម្ចី នឹងត្រូវបានផ្ដល់ជូនលោកអ្នកតាមសារទូរស័ព្ទម្ដងទៀត ពេលលោកអ្នកយល់ព្រមទទួលយកការអនុម័តកម្ចី។

A4 ពួកយើងធ្វើប្រតិបត្តិការទូទាំងប្រទេសកម្ពុជា។

A5 លោកអ្នកគ្រាន់តែត្រៀមឲ្យមានព័ត៌មានមួយចំនួនដូចខាងក្រោម៖ ព័ត៌មានផ្ទាល់ខ្លួនៈ អត្តសញ្ញាណប័ណ្ណ, ទីលំនៅ, លេខទូរស័ព្ទ, អុីម៉េល ព័ត៌មានអំពីការងារៈ ប័ណ្ណសម្គាល់ខ្លួន, កិច្ចសន្យាការងារ

A6 លោកអ្នកអាចស្ថិតក្នុងស្ថានភាពណាមួយដូចខាងក្រោម៖

          ១. លោកអ្នកមិនទាន់ទូទាត់បំណុលចាស់ជាមួយ កាស២៤ សេវីស

          ២. លោកអ្នកមានប្រវត្តិបំណុលមិនល្អពីមុនមក

          ៣. លោកអ្នកផ្តល់ព័ត៌មានក្លែងក្លាយ

បើផ្ទុយពីស្ថានភាពអវិជ្ជមានខាងលើ សូមលោកអ្នកមេត្តាទាក់ទងមកកាន់លេខទូរស័ព្ទៈ 010 269 769 /​ 061 206387 ជាបន្ទាន់។ យើងខ្ញុំរីករាយក្នុងការបន្តសហការជាមួយលោកអ្នកជានិច្ច។

Q7 Cash24Service នឹងដំណើរការពិនិត្យឯកសាររបស់លោកអ្នកមិនអោយលើសពីរយះពេល១២ម៉ោងក្រោយលោកអ្នកបំពេញពាក្យស្នើសុំកម្ចីចប់សព្វគ្រប់។ ក្រោយកម្ចីត្រូវបានអនុម័តរយៈពេលតែ០១ម៉ោងប៉ុណ្ណោះលោកអ្នកនឹងទទួលបានសាច់ប្រាក់យកទៅប្រើប្រាស់បានភ្លាមៗ។

A8 លោកអ្នកអាចស្ថិតក្នុងស្ថានភាពណាមួយដូចខាងក្រោម៖
១. លោកអ្នកផ្តល់ព័ត៌មានក្លែងក្លាយ
២. សហការីយើងខ្ញុំទាក់ទងតាមទូរស័ព្ទទៅលោកអ្នក តែគ្មានអ្នកទទួល
បើផ្ទុយពីស្ថានភាពអវិជ្ជមានខាងលើ សូមលោកអ្នកមេត្តាទាក់ទងមកកាន់លេខទូរស័ព្ទៈ 010 269 769/061 206387 ជាបន្ទាន់។យើងខ្ញុំរីករាយក្នុងការបន្តសហការជាមួយលោកអ្នកជានិច្ច។

A9 យើងខ្ញុំរីករាយណាស់ដែលលោកអ្នកមានចំណូលល្អប្រសើរជាងមុនហើយអាចទូទាត់សងប្រាក់មកវិញបានមុនពេលកំណត់។​ 

A10 ទំនួលខុសត្រូវនិងភាពស្មោះត្រង់ជាកត្តាចាំបាច់នៃកិច្ចសហការរវាងយើងខ្ញុំនិងលោកអ្នក។ ដើម្បីបង្ការការពារករណីនេះកើតឡើងនិងផ្តល់ភាពងាយស្រួលយើងខ្ញុំបានដាក់បញ្ចូលជាផ្នែកនៃកិច្ចសន្យាខ្ចីប្រាក់ ជាសារផ្ញើរទៅកាន់អ៊ីម៉ែលឬទូរស័ព្ទដៃរបស់លោកអ្នក ដែលមានព័ត៌មានអំពីកាលបរិចេ្ឆទសងត្រឡប់កម្ចី។​ យើងខ្ញុំសង្ឃឹមនិងជឿជាក់ថាលោកអ្នកនឹងសងត្រឡប់កម្ចីឲ្យបានទាន់ពេលដើម្បីជៀសវាងការពិន័យ(ករណីបង់យឺតយ៉ាវត្រូវទទួលពិន័យពីរដងនៃប្រាក់កម្រៃដោយគិតតាមសមមាត្រតាមចំនួនថ្ងៃយឺត)។